អភិក្រម ស៣
របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាម
សទី១. វត្តស្អាត ៖
បរិស្ថានស្អាត អនាម័យល្អ សំណង់ស្អាតមានរបៀបរៀបរយ ជារមណីយដ្ឋានសាសនា ជាបុញ្ញក្ខេត្តសម្រាប់ពុទ្ធបរិស័ទ (អារាមរីករាយ)។
សទី២. វត្តស្វាង ៖
ជាកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ និងជាកន្លែងដុសខាត់ចិត្ត និស្ស័យបណ្តុះបញ្ញាស្មារតីឱ្យមានគុណធម៌ សីលធម៌ សុជីវធម៌ (ចូលមកងងឹត ទៅវិញភ្លឺ)។
សទី៣. វត្តស្ងប់ ៖
ជាកន្លែងគ្មានអធិករណ៍ (គ្មានជម្លោះ) ជាកន្លែងធ្វើសមាធិកម្មដ្ឋាន ហ្វឹកហាត់ អប់រំចិត្ត បន្ទោបង់នូវកិលេស ធ្វើឱ្យចិត្តស្ងប់ប្រាសចាកគ្រឿងពន្ធកិច្ចនានា (គ្រឿងជាប់ជំពាក់)។
Previous slide
Next slide





