|
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងសន្តិភាពអន្តរជំនឿនៅកម្ពុជា
ដោយមានកិច្ចសហការរវាងអង្គការ អេ ស៊ីធី អង្គការ ដានមឺនសឹន ជាមួយក្រសួងធម្មការ និងសាសនា ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមបើក សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកសាងសន្តិភាពអន្តរជំនឿនៅកម្ពុជា ដែលសិក្ខាសាលានេះប្រារព្ធធ្វើនៅ សណ្ឋាការកំាបូឌីយ៉ាណា ដោយមានវាគ្មិនជាព្រះសង្ឃ ប្រធានមន្ទីរធម្មការ និងសាសនាចំនួន៦មន្ទីរ និងតំណាង សាសនាមួយចំនួនបានចូលរួមផងដែរ ។
ក្នុងអង្គសិក្ខាសាលានោះ លោក មាស សុកែវ នាយកប្រតិបត្តិអង្គការ ACT ឡើងធ្វើបទស្វាគមន៏ដល់វាគ្មិន ទាំងអស់ បន្ទាប់មក លោក អើន យ៉ហ្គិនសិន អ្នកតំណាងមកពីអង្គការ Danmission ឡើងធ្វើចំណាប់អារម្មណ៍ថាៈ សិក្ខាសាលានៅថ្ងៃនេះ គឺក្នុងគោលបំណងអោយសហគមន៍សាសនាទាំងអស់នៅកម្ពុជាមានកិច្ចសហការគ្នាល្អ ដើម្បីចៀសវាងទំនាស់ជាយថាហេតុ ទាំងនេះហើយទាមទាអោយមានការចូលរួមពីបណ្តាសហគមន៍សាសនា ទាំងអស់ចូលរួមពិភាក្សាវែកញែករកហេតុ និងផល ដែលអាចនឹងជះឥទ្ធិពលអាក្រក់មកលើកម្ពុជា ។
ឯកឧត្តម មិន ឃិន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា មានប្រសាសន៌ក្នុងឳកាសបើកសិក្ខាសាលានេះថា ក្នុងនាមក្រសួងធម្មការនិងសាសនា ខ្ញុំមានកិត្តិយស និងសេចក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងអង្គសិក្ខាសា លាដ៏មានសារៈសំខាន់ ទាំងក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជានៅក្នុងពេលអនាគតសម្រាប់សហគមន៏សាសនាទាំង អស់នៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម មិន ឃិន មានប្រសាសន៌បន្តទៀតថា វិស័យសាសនាបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិ វឌ្ឍ និងការរក្សារនូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ។ ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្ស អោយស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យ និងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរ ចាក អំពើទុច្ចរិត និងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ សុខ។
នាឳកាសបើកសិក្ខាសាលានេះ ឯកឧត្តម រដ្ឋមន្ត្រីបានលើកអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចំនួនបីចំនុច ដើម្បីអោយអង្គសិក្ខាសាលាយកទៅអនុវត្តរួមមានៈ
ទី១. គោរពសហប្រតិបត្តិការ សាមគ្គីគ្នាយ៉ាងជិតស្និទ្ធិ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈទាំងអស់ ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ។
ទី២. គោរព និងប្រតិបត្តិវិន័យធម៌របស់ខ្លួន ដោយផ្សារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់សាសនាដទៃ និងប្រកាន់ខ្ជាប់ នូវមាគ៌ាអហិង្សា មេត្តា ករុណា និងសណ្តោសប្រណី ។
ទី៣. គោរពសិទ្ធិសេរីភាព ជំនឿសាសនារបស់បុគ្គល ជាតំលៃនៃជំនឿសាសនានីមួយៗ នៅក្នុងការវិភាគឈ្វេង យល់ផ្លូវត្រូវសម្រាប់សុភមង្គលរបស់សង្គមជាតិ ។
រូបភាព និងអត្ថបទ
ក្រសួងធម្មការ និងសាសនា


|