In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions



យើងមាន 53 ភ្ញៀវ លើបណ្តាញ

Flag Counter

ផ្សព្វផ្សាយច្បាប់និងនីតិវិធីនៃការគ្រប់គ្រងគ្រីស្ទសាសនានៅកម្ពុជា PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Tula   

ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦
ផ្សព្វផ្សាយ​ច្បាប់ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​គ្រីស្ទសាសនា​នៅ​កម្ពុជា
ភ្នំពេញៈ គ្រប់​អង្គការ​សមាគម​ដែល​មាន​ចារឹក​សាសនា​ទាំងអស់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ធម្មការ និង​សាសនា ជា​ដាច់ខាត​ពីព្រោះ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រដ្ឋសភា​ជាតិ​បាន​អនុមតិ​សម្រេច​ជា​ធរមាន​រួច​រាល់​ហើយ​ផង​ដែរ ដូច​នេះ​គ្រប់​អង្គការ​សមាគម​ចារឹក​សាសនា​ត្រូវ​បំពេញ​ការងារ​ដោយ​ស្រប​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការងារ​សង្គមកិច្ច និង​មនុស្សធម៌​និង​មិន​ត្រូវ​យក​តួនាទី​ភារកិច្ច​របស់​ខ្លួន​ទៅ​ធ្វើ​នយោបាយ​ណាមួយ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។ នេះ​ជា​ការ​អះអាង​ពី​សំណាក់ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ខណៈ​ពេល​អញ្ជើញ​ចូល​រួម​ផ្សព្វផ្សាយ​ច្បាប់ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​គ្រីស្ទសាសនា​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគម​ព្រះ​គុណ​អស្ចារ្យ​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា ហើយ​ក៏ មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​គ្រីស្ទបរិស័ទ​និង​តំណាង​មន្ទីរ​ធម្មការ និង​សាសនា​ទាំង​២៥​រាជធានី-ខេត្ត​ចំនួន​២០០​នាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ​។

លោក មិន ឃិន បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ​នូវ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សិក្ខាសាលា​នា ពេល​នេះ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ជាតិ​ស្រប​តាម​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ចូល​រួម​គ្រប់​សាសនា​នៅ​កម្ពុជា​សំដៅ​ចូល​រួម​ទាំងអស់​គ្នា​ក្នុង​ការ​គោរព​ច្បាប់​គតិយុត្តិ​នានា​របស់​រដ្ឋ ក៏​ដូច​សារាចរ​ណែនាំ​ផ្សេងៗ​របស់​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​បាន​ធ្វើ​សកម្មភាព​មួយ​ប្រកប​ដោយ​គុណធម៌​ដោយ​ទទួល​បាន​នូវ​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​គោរព​ច្បាប់​ទាំងអស់​គ្នា​។
លោក​ស្រី មិន ចណ្ឌីណែត អគ្គ​នាយិកា​នៃ​អគ្គ​នាយកដ្ឋាន​កិច្ចការ​សាសនា​បាន​ធ្វើ​របាយការណ៍​បូក សរុប​ដោយ​ជំរុញ​ឲ្យ​គ្រប់​អង្គការ​សាសនា​នៃ​គ្រីស្ទបរិស័ទ​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ត្រូវ​រូតរះ​មក​បំពេញ​បែបបទ​នៅ​ក្រសួង​ធម្មការ និង​សាសនា​ឬ​ក៏​តាម​រយៈ​មន្ទីរ​ធម្មការ និង​សាសនា​គ្រប់​រាជធានី​ខេត្ត និង​សូម​ឲ្យ​គ្រីស្ទបរិស័ទ​ទាំងអស់​គោរព ប្រតិបត្តិ​ធម៌​វិន័យ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ច្បាប់​របស់​រដ្ឋ​ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សាសនិក​នៃ​សាសនា​ដទៃ​។ល។
លោក​ឧកញ៉ា សៀ សុភ័ក្រ្ត តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ​សមាគម​គ្រីស្ទបរិស័ទ​នៅ​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ជាពិសេស គឺ​ក្រសួង​ធម្មការ និង​សាសនា បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក​ភាព​ងាយ​ស្រួល​ដល់​សហគមន៍​សាសនា​ដោយ​មើល​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​ជាមួយ​សង្គម​ជាតិ សំដៅ​រួម​គ្នា​កសាង​សន្តិភាព​ផ្លូវ​ចិត្ត​ដល់​ប្រជាពលរដ្ឋ មិន​ត្រឹម​តែប៉ុណ្ណោះ​សាសនា​ទាំង​នោះ​ក៏​បាន​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការងារ​សង្គមកិច្ច​ផង​ដែរ​៕

 
Cambodian Hosting Cambodia Hosting