In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

In order to view this object you need Flash Player 9+ support!

Get Adobe Flash player

Powered by RS Web Solutions

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ1480
mod_vvisit_counterថ្ងៃម្សិលមិញ758
mod_vvisit_counterសប្តាហ៍នេះ3159
mod_vvisit_counterសប្តាហ៍មុន8216
mod_vvisit_counterខែនេះ58286
mod_vvisit_counterខែមុន44981
mod_vvisit_counterសរុបទាំងអស់496025
ព្រះពុទ្ធសាសនា
សម្ពោធជាផ្លូវពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនខេត្ដកំពង់ចាម PDF បោះពុម្ព សំបុត្រអគ្គិសនី
និពន្ធដោយ Sok Kim   
ថ្ងៃសុក្រ ទី27ខែកក្កដាឆ្នាំ2012ម៉ោង04:47

សម្ពោធ​ជា​ផ្លូវ​ពុទ្ធិក​សាកល​វិទ្យា​ល័យ​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន​ខេត្ដ​កំពង់ចាម

កំពង់ចាមៈ ពុទ្ធិក​សាកល​វិទ្យា​ល័យ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ខេត្ដ​កំពង់ចាម​ដែលជា​គ្រឹះ​ស្ថាន​សិក្សា ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្រោម​ព្រះ​អធិប​តី​ភាព និង​អធិប​តីភាព​សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី នន្ទ ង៉ែត ព្រះ​អគ្គា​ធិការ​ពុទ្ធិក​សិក្សា​ជាតិ និង​លោក មិន ឃិន រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ និងសាសនា និង លោក​ស្រី ដែល​ពិធី​ដ៏​មាន​សារ​សំខាន់​មួយ​នេះ​ប្រារព្វ​ឡើង​នា​បរិវេណ​វត្ដ​សុទស្សនារាម​ជ្រោយ​ថ្ម ទីរួម​ខេត្ដ​កំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ២០១២។

សម្ដេច​ព្រះ​សុមេធា​ធិបតី នន្ទ ង៉ែត ព្រះអគ្គា​ធិការ​ពុទ្ធិក​សិក្សា​ជាតិ​មាន​ព្រះរាជ​បន្ទូល​ផ្ដាំផ្ញើ​ថា​សូម​ឱ្យ​គណៈ​គ្រប់គ្រង​ពុទ្ធិក​សាកល​វិទ្យាល័យ​ត្រូវចេះ​សាមគ្គី​រួបរួម​គ្នា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​មួយ​​នេះ មានការ​វិវត្ដន៍​​ទៅ​មុខ ក្នុងការ​បណ្ដុះ​បណ្ដាល​ធនធាន​ព្រះសង្ឃ ដើម្បី​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធ​សាសនា ឱ្យមាន​និរន្ដរភាព​ជារៀងរហូត។

លោក មិន ឃិន រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា បាន​សំដែង​ការ​ដឹង​គុណ​ចំពោះ​លោក ហ៊ុន ណេង អភិបាលខេត្ដ​កំពង់ចាម​និង​លោកស្រី​ក្នុង​ការឧបត្ថម​ជ្រោម​ជ្រែង​កសាង​អាគារ​ពុទ្ធិក​សាកល​វិទ្យា​ល័យ​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ខេត្ដ​កំពង់ចាម​ដែល​ជា​គ្រឹះស្ថាន​សិក្សា​មួយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​ព្រះសង្ឃ ហើយជាការ បង្ក​លក្ខណៈ​ងាយ​ស្រួល​ចំពោះ​សមណ​សិស្ស ​ក្នុង​ទីរួមខេត្ដ ក៏ដូច​ជា​ព្រះ​សង្ឃ​នៅ​តាម​បណ្ដា​ខេត្ដ​នានា​ផងដែរ។ នេះ​ជា​មោទន​ភាព​យ៉ាង​ធំធេង​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ពីព្រោះ​ថា​រាជ​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនារបស់​រដ្ឋ ហេតុ​ដូច​នេះ រដ្ឋ​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្ជាប់​ខ្ជួន​លើ​វិស័យ​ពុទ្ធិក​សិក្សា​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​មួយ​នេះ មានការ​រីក​ចំរើន និង​សំណូមពរ​ឱ្យ​គណៈ​គ្រប់គ្រង​ជម្រុញ​សាស្ដ្រាចារ្យ​ទាំងអស់ បង្រៀន​ភាសា​បាលី សំស្ក្រឹត ដែលជា​ភាសា អត្ដ​សញ្ញាណជាតិ។

លោក លន់ លឹមថៃ អភិបាលរង​និងជា​តំណាង​ដ៏ខ្ពង់ខ្ពស់​លោក ហ៊ុន ណេង អភិបាល​ខេត្ដ​កំពង់ចាម ​មានមតិសំណេះ​សំណាល​ថា​សាលា​ពុទ្ធិក​សាកល​វិទ្យាល័យ​នេះ បាន​ចាប់​កសាង​តាំង​ពី​ឆ្នាំ​២០០៨ និងបាន​រួចស្រេច​ជាស្ថាពរ​នៅឆ្នាំ​២០១១ ដោយ​ចំណាយ​ថវិកា​អស់​៣០ម៉ឺន​ដុល្លារ ជារួម ពុទ្ធិក​សាកល​វិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដើម​កសាង​ឡើង​ដោយ​លោក ហ៊ុន ណេង និងលោកស្រី ពិតជា​មាន​សារ​សំខាន់​ណាស់​ក្នុងការ​លើក​ស្ទួយ​វិស័យ ព្រះពុទ្ធ​សាសនា​ផង និង​លើក​ស្ទួយ​ខឿន​អបរំ​ ដែល​ជាប្រភព​នៃការ​កសាង​ធនធាន​មនុស្ស​ផង​ព្រម​ទាំង​​បាន​ចូលរួម​ចំណែកដល់ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ក្នុង​ឱកាស​នោះ ក៏​មាន​ពិធី​ប្រគល់​ត្រា​និង​អាន​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​ឧត្ដម​ប្រីយ៍ជា អនធាងអាន​ជាព្រះ​សាកល​វិទ្យាធិការ​នៃពុទ្ធិក​សាកល​វិទ្យាល័យ​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ផងដែរ។

តមក​លោក មិន ឃិន បាន​ប្រគល់​អំណោយ​សំភារៈ​ការិយាល័យ​សិក្សា​មាន តុ៥ កៅអីវិល៥ ទូ៥ ម៉ាស៊ីន​ហ្វូតូកូពី១ កំព្យូទ័រ១ ម៉ាស៊ីព្រីនធ័រ១ និងម៉ាស៊ីន​ត្រជាក់​២គ្រឿង ហើយ​ប្រតិភូ​ក្រសួង​បាន​បន្ត​មក​ពិនិត្យ​មើល​សំណង់​ប្រវត្តិសាស្រ្ត បែប​ព្រះពុទ្ធ​សាសនា ​នាវត្ត​សុវណ្ណគីរី​ភ្នំដែង ស្ថិត​នៅ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹត្រង់ ខេត្តកំពង់ចាម។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃសុក្រ ទី27ខែកក្កដាឆ្នាំ2012ម៉ោង04:58
 


Cambodian Hosting Cambodia Hosting